តុលាការបញ្ជាឲ្យឃុំខ្លួន មេប៉ុស្តិ៍នគរបាលអ្នកលឿង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ សាលាដំបូងខេត្តព្រៃវង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកវរៈសេនីយ៍ត្រី យ៉ែម រ៉ាន់យ៉ា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអ្នកលឿង ដាក់ពន្ធនាគារ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ បើតាមដីការបង្គាប់របស់តុលាការកាលពីថ្ងៃ២៨ កក្កដា បានបញ្ជាភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ មានឈ្មោះ យ៉ម រ៉ាន់យ៉ ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។ លោកវរៈសេនីយ៍ត្រី យ៉ែម រ៉ាន់យ៉ាត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ២៣ កក្កដា ។ មេប៉ុស្តិ៍រូបនេះ ពាក់ព័ន្ធជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហាងKTV ផ្កាកុលាប ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សោយ(ខ) ស្រុកពាមរ៍ក ខេត្តព្រៃវែង៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed