អនុគណៈកម្មការវិនិយោគ ខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្ត ៩៧គម្រោង
ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងថា បន្ទាប់ពីមានការប្រកាសដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង ។ ការថ្លែងរបស់លោក ម៉ាង ស៊ីណេត ធ្វើឡើងនារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកស្រី ត្យូ ឡេឆេង(Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា។ លោក ម៉ាង ស៊ីណេតបន្តថា ដោយក្នុងនោះ គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មាន ៦១គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពមាន ៣គម្រោង និងគម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន ៦គម្រោង។ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា … Continue reading អនុគណៈកម្មការវិនិយោគ ខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្ត ៩៧គម្រោង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed