ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវប្រជាពលរដ្ឋចង់កែតម្រូវ ឬមោកភាព អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណ អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន ដោយមិនចាំបាច់ឡើង ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ នៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយចំណាយពេលវេលា និងថវិកាជាដើម ។ ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ នៅថ្ងៃទី៣០ កក្កដា លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានថ្លែងថា ជារៀងរាល់ថ្ងៃនៅតែមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ធ្វើដំណើរទៅដល់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីស្នើសុំកែតម្រូវ ឬធ្វើមោកភាពអត្តសញ្ញាណកម្ម ដែលថ្ងៃខ្លះមានរហូតដល់ជាង ៥០០នាក់ ខណៈមន្ត្រីធ្វើលើការងារនេះមានចំនួនតិច ពិបាកក្នុងការផ្ដល់សេវា ។ លោកឧត្តមសេនីយ៍ឯកបន្ដថា ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលក្រុង ស្រុក … Continue reading ពលរដ្ឋ អាចស្នើកែតម្រូវ អត្តសញ្ញាណកម្ម ក្នុងមូលដ្ឋានសាមី មិនចាំបាច់ដល់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីកាត់បន្ថយពេលវេលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed