រាជរដ្ឋាភិបាល កំពុងរៀបចំគម្រោងស្នើសុំភាគីចិន បង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងស្នើសុំពីមិត្តចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការ តភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសហគ្រិនភាពស្ត្រីក្នុងតំបន់។ នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃ១ សីហា សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញផែនការ នារីរតនៈទី៦ , ផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សមភាពយេនឌ័រ , ការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី , គោលនយោបាយជាតិ , ការកែទម្រង់របស់រាជរដ្ឋាភិបាលនិងរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឈរលើគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃ ផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្របតាមច្បាប់ ។ សម្ដេចធិបតីបន្តថា «តាមរយៈក្របខណ្ឌមេគង្គ-ឡានឆាង រាជរដ្ឋាភិបាលក៏បាននិងកំពុងដឹកនាំ ការអនុវត្តគម្រោងថ្នាក់តំបន់ ស្ដីពីការពង្រឹងផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី ក្នុងយុគសម័យឌីជីថល។ បច្ចុប្បន្ន យើងបាននិងកំពុងរៀបចំស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្នុងតំបន់»។ សម្ដេចធិបតីថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់មានចក្ខុវិស័យវែងឆ្ងាយ … Continue reading រាជរដ្ឋាភិបាល កំពុងរៀបចំគម្រោងស្នើសុំភាគីចិន បង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed