ក្រុមហ៊ុនចិន បង្ហាញបំណងចង់បង្កើត រោងចក្រកែច្នៃពងមាន់ នៅកម្ពុជា
ឡៅយាន ប្រទេសចិន ៖ ក្រុមហ៊ុនចិនឈ្មោះ Houde Food Co,Ltd បានបង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃពងមាន់ ទៅជានំចំណី និងម្ហូបអាហារ នៅកម្ពុជា។ ប្រាប់ក្រុមអ្នកសារព័ត៌មានកម្ពុជា ក្នុងបេសកកម្មការងារក្នុងក្រុងឡៅយាន ខេត្តជីលីន ប្រទេសចិន នាថ្ងៃទី១ សីហា លោក ហ្វុងយី នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Houde Food បានឲ្យដឹងថា ក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ន ដោយបានផ្គត់ផ្គង់ផលិតផលសម្រេច ទៅកាន់ទីផ្សាជាច្រើន ក្នុងពិភពលោក រួមមានទាំងអាស៊ី អារ៉ាប់ អឺរ៉ុប អាហ្វ្រិក និងមជ្ឈឹមបូព៌ាផងដែរ។ លោកបន្ថែមថា ផលិតផលសម្រេចសម្រាប់ ផ្គត់ផ្គង់ដល់ដៃគូចែកចាយ ក្នុង១ឆ្នាំចំនួន៥ម៉ឺនតោន ពងស្រស់ចំនួន១០ម៉ឺនតោន លាមកមាន់កែច្នៃជីសរីរាង្គ១ឆ្នាំចំនួន៨០ម៉ឺនតោន។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានការកែច្នៃពងមាន់ទៅធ្វើជានំ និងម្ហូបអាហារផងដែរ ។ លោកបញ្ជាក់ថា “ដោយសារឃើញពីសន្ទុះ និងតម្រូវការនៅលើទីផ្សារក្នុងតំបន់អាស៊ីកាន់តែធំទូលាយ ក្រុមហ៊ុន Houde Food មានបំណងចង់បង្កើតរោងចក្ររបស់ខ្លួន នៅប្រទេសកម្ពុជា” ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed