លោក សយ សុភាព ស្នើប្រព័ន្ធផ្សព្វផ្សាយចិន ជួយបង្កើនការផ្សាយពីស្ថានការណ៍ពិតនៅកម្ពុជា
ជីលីន-ប្រទេសចិន៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានស្នើដល់បណ្ដាញផ្សព្វផ្សាយ និងទូរទស្សន៍ចិន ជួយបង្កើនការផ្សព្វផ្សាយ អំពីស្ថានការណ៍ពិតនៅកម្ពុជា ដើម្បីលុបបំបាត់នូវព័ត៌មានមិនពិតដែល ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចេណ៍ និងជាពិសេសការញុះញង់ បំផ្លិចបំផ្លាញ ទំនាក់ទំនងនៃប្រទេស កម្ពុជា-ចិន ។ ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោក សយ សុភាព ប្រធាន និងលោក លី សៅគ័ង សហប្រធានសមាគមអ្នកសារព័ត៌កម្ពុជា-ចិន ជួបពិភាក្សាការងារជាមួយអ្នកគ្រប់គ្រង បណ្ដាញផ្សព្វផ្សាយខេត្តជីលីន នាថ្ងៃទី៣១ កក្កដា ។ ក្នុងជំនួបលោក សយ សុភាព បានលើកឡើងថា អ្វីដែលត្រូវដោះស្រាយនាពេលបច្ចុប្បន្ន គឺចំនួនទេសចរណ៍ចិនមកទស្សនាកម្សាន្តនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ។ លោកបញ្ជាក់ថា “អ្វីដែលជាសំណូមរបស់ខ្ញុំ សូមឲ្យបណ្ដាញផ្សព្វផ្សាយរបស់ចិន ជាពិសេសស្ថានីយទូរទស្សន៍ និងវិទ្យុជីលីន (Jilin TV Station) រួមគ្នាទប់ស្កាត់នូវព័ត៌មានមិនពិតដែលនាំឲ្យ ប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ”។ លោក សយ សុភាព បន្តថា ខេត្តព្រះសីហនុរបស់កម្ពុជា កន្លងមកក៏មានអ្នកវិយោគចិនពីខេត្តជីលីន ទៅបោះទុនរកស៊ីច្រើនផងដែរ។ … Continue reading លោក សយ សុភាព ស្នើប្រព័ន្ធផ្សព្វផ្សាយចិន ជួយបង្កើនការផ្សាយពីស្ថានការណ៍ពិតនៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed