សពអាកាសយានិក២រូប ត្រូវបានបូជា ក្បែរឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា សាកសពអាកាសយានិក២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជានៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ។ នេះបើតាមការចេញផ្សាយរបស់ផេកទូរទស្សន៍ជាតិកម្ពុជា។ លោកថា ក្រោយការបូជាហើយ នឹងយកធាតុពួកគាត់មកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ ។ មូលហេតុដែលត្រូវបូជានេះ ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់អះអាងថា ដោយសារការដឹកជញ្ជូនសពមករាជធានីភ្នំពេញមានការលំបាក ព្រោះមានភ្លៀងធ្លាក់ជាប់រហូត ។ សម្រាប់ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះដែរ គឺមានការឯកភាពពីក្រុមគ្រួសារ ។ សូមបញ្ជាក់ថា ក្រោយធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចព្រំប្រទល់រវាងខេត្តពោធិ៍សាត់ និងកោះកុង កាលពីថ្ងៃ១២ កក្កដាកន្លងមក សពពួកគាត់ទាំង២នេះ ត្រូវបានរកឃើញជាបន្តបន្ទាប់កាលពីថ្ងៃ២៨-២៩ កក្កដា ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed