គម្រោងបង្វែរទឹកចេញ ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបាន៨៥%
កំពង់ស្ពឺ ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត បានថ្លែងថា គម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទទួលលទ្ធផលការងារសម្រេចបានចំនួន៨៥%ហើយ ក្រោយអនុវត្តបានរយៈពេល៧ខែ ។ ក្នុងឱកាសចុះពិនិត្យ និងជំរុញការអនុវត្តនៅការដ្ឋានជាក់ស្តែងឲ្យទាន់រដូវកាលវស្សាខាងមុខ ក្នុងគម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃ១ សីហានេះ លោក ចាន់ ស៊ីណាត បានលើកឡើងថា គម្រោងនេះបានអនុវត្តដោយជំហានធំៗចំនួន២ គឺជំហានចំពោះមុខ និងជំហានបន្ទាន់ ដើម្បីរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ។ លោករដ្ឋលេខាធិការរូបនេះបញ្ជាក់ថា ទន្ទឹមនឹងនេះក៏នៅសល់បញ្ហាពាក់ព័ន្ធខ្លះៗដែលក្រសួងធនធានទឹក បណ្តាស្ថាប័ននានា និងអាជ្ញាធរថ្នាក់ក្រោមជាតិ បាននិងកំពុងបន្តដោះស្រាយយ៉ាងសកម្ម ដោយបានសម្រេចលទ្ធផលជោគជ័យជាបន្តបន្ទាប់ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed