បេសកជនពិសេស មីយ៉ាន់ម៉ា សរសើរការអភិវឌ្ឍ ដ៏ឆាប់រហ័ស របស់កម្ពុជា

ភ្នំពេញ ៖ លោក អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេស របស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា បានថ្លែងកោតសរសើរ ចំពោះការអភិវឌ្ឍ ដ៏ឆាប់រហ័ស របស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ។ ការកោតសរសើរ របស់បេសកជនពិសេសរូបនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ក្នុងឱកាសនេះ លោក អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើរ រវាងមីយ៉ាន់ម៉ា និងកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ លោក អ៊ូ កូកូ ឡាំង បានជម្រាបជូនសម្តេចធិបតី អំពីស្ថានភាពវិវត្តន៍ … Continue reading បេសកជនពិសេស មីយ៉ាន់ម៉ា សរសើរការអភិវឌ្ឍ ដ៏ឆាប់រហ័ស របស់កម្ពុជា