រកឃើញករណី ជំងឺផ្តាសាយបក្សី លើក្មេងប្រុសអាយុ ៤ឆ្នាំ នៅស្រុករមាសហែក ខេត្តស្វាយរៀង
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ ៤ឆ្នាំ និងត្រូវបានបញ្ជាក់ ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៉ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ សីហា បានឲ្យដឹងថា ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ ពិបាកដកដង្ហើម និងសន្លឹម ។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការ ថែទាំយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១២ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិ និងនៅផ្ទះអ្នកជំងឺ មានមាន់ទាងាប់ចំនួនជាច្រើនក្បាល និងជាហូរហែ ហើយបានយក មកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់និងកាន់មាន់ងាប់ ព្រមទាំងចូលចិត្តលេងជាមួយមាន់ទា។ ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ … Continue reading រកឃើញករណី ជំងឺផ្តាសាយបក្សី លើក្មេងប្រុសអាយុ ៤ឆ្នាំ នៅស្រុករមាសហែក ខេត្តស្វាយរៀង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed