ក្រុមមន្រ្តីជាន់ខ្ពស់ ចុះពិនិត្យចុងក្រោយ លើការរៀបចំទីតាំង បើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ខណៈនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ហើយ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ បានអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស អញ្ជើញចុះត្រួតពិនិត្យចុងក្រោយការរៀបចំ នៅទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed