ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំ ដែលមានគុណភាព និងសុវត្ថិភាព ដោយប្រកាន់ខ្ជាប់នូវឥរិយាបទជាអ្នកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានសមត្ថភាព។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ានេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឲ្យប្រសើរឡើង ដល់ផលប្រយោជន៍អ្នកជំងឺ» នៅថ្ងៃ២ សីហា។ សន្និសីទគិលានុបដ្ឋាក និងឆ្មប នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់ ការអនុវត្តន៍ផ្អែកលើភស្តុតាង និងសមត្ថភាពផ្នែកថែទាំនៅកម្ពុជា។ សាស្រ្តាចារ្យរដ្ឋមន្រ្តីលើកឡើងថា «គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករ នៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការ ផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ … Continue reading រដ្ឋមន្ត្រីសុខាភិបាល ៖ គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវា ថែទាំ ដែលមានគុណភាព និងសុវត្ថិភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed