ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចំពោះស្នងការនគបាលរាជធានី-ខេត្ត រូបណា ដែលធុញទ្រាន់នឹងការដោះស្រាយ បណ្ដឹងរបស់ប្រជាពលរដ្ឋ គួរឈប់ធ្វើការជាស្នងការ ហើយទៅធ្វើស្រែចម្ការវិញល្អជាង។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីរកឃើញមានករណីមិនប្រក្រតី ចំពោះតួនាទីជាស្នងការរង នៅខេត្តមួយ ។ យោងតាមវីដេអូបង្ហោះលើបណ្តាញសង្គម របស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នាថ្ងៃទី៦ សីហា បានបញ្ជាក់ថា «ខ្ញុំសូមឲ្យពិនិត្យ និងកែបែងចែកតួនាទីភារកិច្ច ដែលកន្លងទៅ តែឥឡូវបានលុបបំបាត់ហើយ គឺមាននៅខេត្តមួយ គាត់ស្នងការដឹកនាំការងារទូទៅ បន្ទាប់មកមានស្នងការរង (ដូចស្នងការ រងប្រចាំការ) អីចឹងស្នងការរងផ្សេងៗ ទៀតត្រូវរាយការណ៍ឲ្យគាត់ ហើយមានតែស្នងការរងម្នាក់ហ្នឹងទេ មានសិទ្ធិរាយការណ៍ទូទៅឲ្យស្នងការ ។ ខ្ញុំថាធ្វើរបៀបហ្នឹងងាប់តែម្តង អាហ្នឹងដូចជាបង្កើតស្នងការរងក្នុង ស្នងការរងអីចឹង»។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា តួនាទីស្នងការរងមានសិទ្ធិស្នើគ្នា បើមានការបង្កើតស្នងការរង ក្នុងស្នងការរងបែបនេះ គឺធ្វើការតែងតាំងដោយខ្លួនឯង គ្មានអ្នកណាដឹង រហូតអស់រយៈពេលជាច្រើនឆ្នាំ តែពេលនេះបានលុបបំបាត់ហើយ។ លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ខ្ញុំគិតថា ខេត្តផ្សេងៗមិនឲ្យមានករណីនេះទៀតទេ បើមិនដូច្នេះ … Continue reading ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ បើស្នងការរូបណា ធុញទ្រាន់នឹងការដោះស្រាយបណ្តឹងពលរដ្ឋ ឈប់ធ្វើជាស្នងការ ទៅធ្វើស្រែវិញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed