រដ្ឋមន្ដ្រីអប់រំ៖ កំណែទម្រង់គ្រូបង្រៀន នៅតែជាអាទិភាពសំខាន់ សម្រាប់កម្ពុជា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កំណែទម្រង់គ្រូបង្រៀន នៅតែជាអាទិភាពសំខាន់ សម្រាប់កម្ពុជា ព្រោះគ្រូបង្រៀន គឺជាឆ្អឹងខ្នង នៃប្រព័ន្ធអប់រំ។ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដំណាក់កាលទី២ នៅថ្ងៃ៧ សីហា លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា «កំណែទម្រង់គ្រូបង្រៀននៅតែជា អាទិភាពសំខាន់សម្រាប់កម្ពុជា។ កំណែទម្រង់ការអប់រំគ្រូបង្រៀន និងការអនុវត្តគោលនយោបាយគ្រូបង្រៀន គឺជាអាទិភាពចម្បងមួយនៃកំណែទម្រង់វិស័យអប់រំ ព្រោះគ្រូបង្រៀនគឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំកម្ពុជា»។ ទន្ទឹមនេះដែរ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ដែលជាភ្នាក់ងារអនុវត្តកម្មវិធី និងក្រុមការងាររបស់ក្រសួង ដែលបានប្រឹងប្រែងយកអស់កម្លាំង កាយចិត្តអនុវត្តកម្មវិធី ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ឆ្លើយតបនឹងអាទិភាពក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ពីសារៈសំខាន់ នៃគ្រូបង្រៀនជាកត្តាសំខាន់ចាំបាច់ សម្រាប់លទ្ធផលសិក្សារបស់សិស្សានុសិស្ស។ “កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀន នៅកម្ពុជាដំណាក់កាលទី២” បានរៀបចំឡើង បន្ទាប់ពីដំណាក់កាលទី១ (២០១៨-២០២២) អនុវត្តចប់ដោយជោគជ័យ ដោយមានកិច្ចសហការគ្នាយ៉ាងល្អរវាងក្រសួងអប់រំ និងអង្គការយូណេស្កូ។ សមិទ្ធផលចម្បងគួរឲ្យកត់សម្គាល់ នៅដំណាក់កាលទី១ រួមមាន៖ ១- … Continue reading រដ្ឋមន្ដ្រីអប់រំ៖ កំណែទម្រង់គ្រូបង្រៀន នៅតែជាអាទិភាពសំខាន់ សម្រាប់កម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed