នគរបាលជាតិ ប្ដេជ្ញាបង្ក្រាបរាល់សកម្មភាព និងឧបាយកលណា ប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្ដេជ្ញាទប់ស្កាត់ បង្ក្រាបរាល់សកម្មភាព និងឧបាយកលប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម។ ការលើកឡើងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីថ្មីៗនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូចដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ ក្នុងពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ សីហា បានឲ្យដឹងថា ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់សកម្មភាព និងឧបាយកលប្រឆាំងទាំងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ និងបញ្ជាក់អំពីជំហរ ប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយភក្ដីភាពស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។ អគ្គស្នងការដ្ឋាននគរបាលជាតិក៏ប្តេជ្ញាការពារ និងថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម … Continue reading នគរបាលជាតិ ប្ដេជ្ញាបង្ក្រាបរាល់សកម្មភាព និងឧបាយកលណា ប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed