យុវជនគណបក្សកាន់អំណាច ព្រមានវាយបករាល់ឧបាយកលទុច្ចរិត ប៉ុនប៉ងបង្កចលាចលផ្តួល រំលំរាជរដ្ឋាភិបាល
ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យោងតាមសេចក្ដីថ្លែងការណ៍ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១២ សីហា នេះ បានបញ្ជាក់ពីជំហរដាច់ខាតថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលជាកម្លាំងមហាសាមគ្គី ដ៏រឹងមាំក្នុងជួរយុវជនគណបក្ស ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់ គណបក្សប្រជាជនកម្ពុជា គឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ហើយ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនមែនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។ ដូច្នេះតាមរយៈលិខិតនេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់នៃ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ក៏បានប្រកាសជាឱឡារិក ស្មោះត្រង់ដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត … Continue reading យុវជនគណបក្សកាន់អំណាច ព្រមានវាយបករាល់ឧបាយកលទុច្ចរិត ប៉ុនប៉ងបង្កចលាចលផ្តួល រំលំរាជរដ្ឋាភិបាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed