សម្តេចធិបតី​ អបអរភាពជោគជ័យ របស់បារាំង លេីការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរ ជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រកបដោយភាពអធិកអធម និងជោគជ័យ ។ យោងតាមបណ្តាញសង្គម នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានលេីកឡេីងថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមសម្តែង នូវការអបអរសាទរ ជាមួយនឹងភាពជោគជ័យ របស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ”។ សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “ព្រមជាមួយគ្នានេះ ក៏បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជា បានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរ ប្រកបដោយ សុខសុវត្ថិភាពផងដែរ ។ អ្វីដែលពិសេស ការផ្តល់កិត្តិយសសម្រាប់សិល្បៈករកម្ពុជា លោក វណ្ណដា ក្នុងការសម្តែងបទចម្រៀង នាពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលបានផ្តល់នូវកិត្តិយស … Continue reading សម្តេចធិបតី​ អបអរភាពជោគជ័យ របស់បារាំង លេីការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ