មេទ័ពជើងគោកកម្ពុជា-អាមេរិក ប្រចាំប៉ាស៊ីហ្វិក ឯកភាពពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការ​ ឲ្យកាន់តែប្រសើរ និងស៊ីជម្រៅ

ភ្នំពេញ៖ ក្នុងឱកាសចូលរួមសិក្ខាសាលា គ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយបានរួមគ្នាឯកភាពពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការ​ឲ្យកាន់តែប្រសើរ និងស៊ីជម្រៅ បន្ថែមទៀត។ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង លោកនាយឧត្តមសេនីយ៍ CHARLES A. FLYNN បានធ្វើវាយតម្លៃខ្ពស់​ ចំពោះចំណងការទូត និងលទ្ធផលកិច្ចសហប្រតិបត្តិការរទ្វេភាគីរវាង កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក និងបានផ្តល់តម្លៃអំពីសារៈសំខាន់ នៃការជួបសន្ទនាគ្នាដោយផ្ទាល់ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ។ នាឱកាសនោះ សមភាគីទាំងពីរ បានឯកភាពរួមគ្នា ពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឲ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺន និងសកម្មភាពរួមគ្នា ការផ្លាស់ប្តូរបទពិសោធ​ ពាក់ព័ន្ធការងារបោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ព្រមទាំងការរៀបចំឲ្យមានកិច្ចសន្ទនា … Continue reading មេទ័ពជើងគោកកម្ពុជា-អាមេរិក ប្រចាំប៉ាស៊ីហ្វិក ឯកភាពពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការ​ ឲ្យកាន់តែប្រសើរ និងស៊ីជម្រៅ