លោក ខៀវ កាញារីទ្ធ ៖ ក្រុមប្រឆាំង ព្យាយាមយកឈាមមនុស្សដែលគេបោកបាន លាបលើព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រុមប្រឆាំងកំពុងប្រើយុទ្ធសាស្ត្ររឿងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV) បំបាក់គម្រោងព្រែកជីកហ្វូណនតេជោ ដោយរុញឲ្យក្លាយជាអំពើហិង្សា ហើយព្យាយាមយកឈាមមនុស្សដែលគេបោកបាន លាបលើព្រែកជីកហ្វូណនតេជោ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ សីហា លោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា ឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែល រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាមយ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាម នៅពេលរាជរដ្ឋាភិបាលឲ្យប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិននៅឆ្នាំ១៩៩៤ និងពេលទាញរឿងវៀតណាមនៅពេលដែលប្រមូលកម្លាំងតទប់ជាមួយថៃ នៅព្រះវិហារយ៉ាងនោះដែរ ។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ គិតឃើញដោយខ្លួនឯងថា យុវជនមួយចំនួនមិនទាន់កើត ឬនៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ។ តែសូមលោកលើកតែរឿងកើតឡើងកាលពីកំលុងឆ្នាំ១៩៩៤សិន ដោយសម័យនោះ រាជរដ្ឋាភិបាលឲ្យអូសកម្លាំងមួយចំនួនពីគ្រប់ខេត្ត ដើម្បីវាយប៉ៃលិន ពេលនោះក្រុមកម្លាំងមួយចំនួន (ខ្ញុំសូមមិននិយាយអង្គភាព ឬភាគីណាទេ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញ ប្រទេសនូវសភាពការណ៍ថា វៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួនកំពុងស្វិតស្វាញបូជាខ្លួនមិនព្រមឲ្យវៀតណាមកាន់កាប់(តែ ទីតាំងនោះវៀតណាមនៅតាំងពីដើម)។ ហើយពួកគេក៏រួចខ្លួនមិនទៅច្បាំង ថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។ ដោយរឿងហេតុស្រដៀងគ្នានេះ … Continue reading លោក ខៀវ កាញារីទ្ធ ៖ ក្រុមប្រឆាំង ព្យាយាមយកឈាមមនុស្សដែលគេបោកបាន លាបលើព្រែកជីកហ្វូណនតេជោ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed