ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា សមត្ថកិច្ចអនុវត្តច្បាប់ បានក្តាប់បានពីការអូសទាញ ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុក ឲ្យរួមគ្នា ធ្វើបាតុកម្មប្រឆាំងគម្រោង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ។ តាមគម្រោងរបស់ពួកគេ នឹងអាចរៀបចំធ្វើបាតុកម្មនៅថ្ងៃ១៨ សីហា ខាងមុនេះ ។ ដោយសារតែការក្តាប់បាននេះហើយ ទើបអ្នកនាំពាក្យ បានស្នើកងកម្លាំងមានសមត្ថកិច្ច ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹងសន្តិសុខជាតិ ដើម្បីធានាការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម ។ យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី១៣ សីហាបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស មួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹង គម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់ មូលបង្កាច់លើរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ខេត្ត ឲ្យទៅបរទេស ឬធ្វើឲ្យបាត់បង់អធិបតេយ្យ លើខេត្តឦសាន្ត ទាំង៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ … Continue reading អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ៖ សមត្ថកិច្ច ក្តាប់បានពីការអូសទាញ ពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងCLV ជាការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed