ព្រះបរមរាជវាំង ថ្កោលទោសជនអនាមិក ប្រើប្រាស់បណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ អង្គព្រះមហាក្សត្រ
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក បានប្រើប្រាស់បណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម អង្គព្រះមហាក្សត្រ។ ការប្រកាសថ្កោលទោសនេះ បន្ទាប់ពីមានជនអនាមិក បានបង្កើតអាខោនហ្វេសប៊ុកមានឈ្មោះថា “ព្រះបរមរាជវាំង Royal Palace Of Cambodia និងយុវជនក្រោមម្លប់ព្រះមហាក្សត្រ”។ ក្រោយឃើញបែបនេះ ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៩ សីហា បានចេញសេចក្ដីថ្លែងការណ៍មួយបដិសេធ។ ក្រសួងព្រះបរមរាជវាំង ប្រកាសដាច់អហង្ការចំពោះបណ្ដាញទំនាក់ទំនងសង្គមខាងលើ មិនមែនជាផេកផ្លូវការរបស់ក្រសួងព្រះបរមរាជវាំងឡើយ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា «សូមប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម មានឈ្មោះ ព្រះបរមរាជវាំង Royal Palace Of Cambodia និងយុវជនក្រោមម្លប់ព្រះមហាក្សត្រ ដែលបានចេញផ្សាយធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ»។ លិខិតបញ្ជាក់ថា ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់ធម្មនុញ្ញកម្ពុជាដែលចែងថា «អង្គព្រះមហាក្សត្រ មិនមែននរណារំលោភបំពានបានឡើយ»។ ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង ក៏អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឲ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ … Continue reading ព្រះបរមរាជវាំង ថ្កោលទោសជនអនាមិក ប្រើប្រាស់បណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ អង្គព្រះមហាក្សត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed