ទូតកូរ៉េខាងជើង កោតសរសើរសមិទ្ធផល ជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាន សុខសន្ដិភាព និងស្ថិរភាព

ភ្នំពេញ ៖ លោក Jang Yon Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ប្រចាំកម្ពុជា(កូរ៉េខាងជើង) បានកោតសរសើរ ចំពោះការរីកចម្រើន យ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបានសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី ។ ការថ្លែងកោតសរសើរនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃ២០ សីហា។ ក្នុងជំនួបនេះ លោក Jang Yun Gon បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែង ​រវាងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ដែលបានពូនជ្រុំ ដោយលោក គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ​ សម្តេចព្រះនរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកកអគ្គរដ្ឋទូត ក៏បានកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើន របស់កម្ពុជា … Continue reading ទូតកូរ៉េខាងជើង កោតសរសើរសមិទ្ធផល ជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាន សុខសន្ដិភាព និងស្ថិរភាព