រដ្ឋមន្ដ្រីអប់រំ ណែនាំមាតា បិតាកុំឱ្យកូនៗ មើលទូរស័ព្ទ ច្រើនហួសហេតុ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីការសិក្សាកូនល្អ គឺទាមទារនូវការ ចូលរួមគាំទ្រ ពីសំណាក់ មាតា-បិតា អ្នកអាណាព្យាបាល ជួយតាមដាន និងដាស់តឿនជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ ពិសេសកុំឱ្យកូនៗ មើលទូរស័ព្ទច្រើន ហួសហេតុ។ នាឱកាសអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងការអប់រំមូលដ្ឋាន គាំទ្រដោយធនាគារពិភពលោក នាថ្ងៃទី២ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សាលា ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព និងការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ព្រមទាំងការចូលរួមគាំទ្រមិនថមថយម របស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីលើកកម្ពស់លទ្ធផល សិក្សាសិស្ស និងបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជំនាញ សហការជាមួយសាលា ដើម្បីពិនិត្យមើលពីមូលហេតុ ដែលធ្វើឱ្យអត្រាសិស្សត្រួតថ្នាក់ខ្ពស់ ដោយត្រូវរួមគិត និង ដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរឡើង ក៏ដូចជា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀនពេញមួយថ្ងៃ ដែលជួយក្មេងពីការ យកម៉ោងទំនេរទៅដើរលេង មកជាការរៀនសូត្រ ។ លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ត្រូវចងចាំថាដើម្បីការសិក្សាកូនល្អ គឺទាមទារនូវការចូលរួមគាំទ្រពីសំណាក់មាតាបិតា … Continue reading រដ្ឋមន្ដ្រីអប់រំ ណែនាំមាតា បិតាកុំឱ្យកូនៗ មើលទូរស័ព្ទ ច្រើនហួសហេតុ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed