ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំសមត្ថកិច្ចស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ក្រោយបំភ្លៃព័ត៌មានថា «លោក ស សុខា ត្រូវបានដំឡើងជា សម្ដេចព្រះហិស្សរា អភិសន្ដិបណ្ឌិត ស សុខា»។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា « ខ្ញុំសូមបដិសេធ ចំពោះព័ត៌មានក្លែងក្លាយនេះ និងសូមអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ ដើម្បីនាំខ្លួនជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed