កម្ពុជា ចង់ឃើញការ វិនិយោគពី សហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា កាន់តែច្រើនថែមទៀត

ភ្នំពេញ៖ ក្នុងពេលទទួល ជួបពិភាក្សាការងារ ជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបំណងចង់ឃើញការ វិនិយោគពី សហរដ្ឋអាម៉េរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជាកាន់តែច្រើនថែមទៀត ។ នាឱកាសនោះឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណដល់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក ។ ជាក់ស្ដែង មានក្រុមហ៊ុនធំៗ របស់សហរដ្ឋអាម៉េរិកមួយចំនួន ដែលទទួលបាន ជោគជ័យលើការ វិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។ … Continue reading កម្ពុជា ចង់ឃើញការ វិនិយោគពី សហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា កាន់តែច្រើនថែមទៀត