អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យលុបបំបាត់ ការប្រើប្រាស់អាវុធខុសច្បាប់ កុំឲ្យកើតមាននៅមូលដ្ឋាន
កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជា ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិ ជាផ្ទុះខុសច្បាប់ ក្នុងមូលដ្ឋានខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឲ្យ ភូមិ ឃុំ មានសុវត្ថិភាព។ ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ កញ្ញា។ ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន និងក្មេងទំនើង លោក គួច ចំរើន បានស្នើឲ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្ត និងក្រុង-ស្រុក ត្រូវតែបន្តអនុវត្តវិធានការ ផ្សព្វផ្សាយអប់រំណែនាំ និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលបំពេញភារកិច្ច។ ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ លោកថា ត្រូវដាក់កម្លាំងចាំផាកពិន័យ នៅតាមផ្លូវគោលដៅនានា ឲ្យបានជាប់ជាប្រចាំ ស្របទៅតាមច្បាប់ ដែលបានកំណត់ ។ ជាមួយគ្នានេះ ត្រូវបន្តបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន ដោយចុះបង្ក្រាបប្រើវិធានការ ច្បាប់គ្មានការលើកលែង ។ … Continue reading អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យលុបបំបាត់ ការប្រើប្រាស់អាវុធខុសច្បាប់ កុំឲ្យកើតមាននៅមូលដ្ឋាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed