រាជរដ្ឋាភិបាលកម្ពុជា កំពុងបណ្តុះយុវជន ឱ្យក្លាយជាមូលធនមនុស្ស ដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងបណ្តុះយុវជន ឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត ។ នាឱកាសអញ្ជើញជាវាគ្មិនកិត្តិយស ផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានលើកឡើងថា ពាក្យថាមូលធនមនុស្ស មានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិត និងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំទី១ និយាយអំពីការកសាងមូលធនមនុស្ស។ ក្នុងន័យនេះ លោក ប៉ែន បូណា បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញ ដើម្បីក្រេបយកចំណេះជំនាញ ឱ្យច្បាស់លាស់យ៉ាងតិចមួយ និងត្រូវធ្វើខ្លួនជាមនុស្សដែលប្រកបដោយសីលធម៌ … Continue reading រាជរដ្ឋាភិបាលកម្ពុជា កំពុងបណ្តុះយុវជន ឱ្យក្លាយជាមូលធនមនុស្ស ដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed