សម្តេចធិបតី ហួសចិត្ត ក្រុមប្រឆាំងចង់ឲ្យសេដ្ឋកិច្ចធ្លាក់ ចុះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការហួសចិត្ត ទៅលើការលើកឡើង របស់មេក្រុមបាតុកម្ម ១៨សីហា ដែលជំរុញឲ្យប្រជាពលរដ្ឋចូលរួមធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ដើម្បីឲកយរាជរដ្ឋាភិបាលដួលរលំ ដោយអះអាងថា មិនប៉ះពាល់ដល់ជីវភាព រស់នៅរបស់ពលរដ្ឋទូទៅ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ ១៨សីហា ដែលជាផែនការប្រមូល ផ្តុំធ្វើបាតុកម្មចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបាន បរាជ័យទាំងស្រុង ។ ក្រោមរូបភាពប្រឆាំងនឹង កិច្ចសហប្រតិបត្តិការ អភវិឌ្ឍតំបន់ត្រីកោណ CLV ដោយចង់ឲ្យពលរដ្ឋរួមគ្នា ដុតកំដៅឲ្យមានភាពវឹកវរ ចលាចលសង្គម ក្នុងគោលបំណងឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។ បន្ទាប់ពីបានស្តាប់លឺសារ របស់ក្រុមប្រឆាំង សម្តេចធិបតី ពិតជាមានការហួសចិត្ត នឹងគំនិតខាងលើ ហើយបានផ្ញើសារក្រើន រំលឹកដល់សាធារណជន ជាពិសេសអ្នក ដែលចង់ផ្តួល រំលំរដ្ឋាភិបាល ត្រូវយល់ពីចេតនាពិតប្រាកដ របស់ក្រុមប្រឆាំ ជ្រុលនិយមពីខាងក្រៅប្រទេស ដែលតែងតែញុះញង់ឲ្យខ្មែរបែកបាក់ បង្កទៅជាសង្គ្រាមស៊ីវិលម្តងហើយម្តងទៀត ។ ក្នុងន័យនេះ សម្តេចធិបតី ចង់សង្កត់ធ្ងន់ថា ឲ្យតែក្រុមជ្រុលនិយមមួយក្តាប់តូចសម្រេចនូវអ្វីដែលក្រុមនោះចង់បាន ក្រុមទាំងនោះ … Continue reading សម្តេចធិបតី ហួសចិត្ត ក្រុមប្រឆាំងចង់ឲ្យសេដ្ឋកិច្ចធ្លាក់ ចុះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed