កម្ពុជា មិនអាចសម្រេច ជោគវាសនារួម ជាមួយចិន ទាំងខ្លួន នៅទន់ខ្សោយបានឡើយ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា កម្ពុជា មិនអាចសម្រេច ជោគវាសនារួម ជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ ។ នេះបើយោងតាមការចេញផ្សាយ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ នាឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា -ចិនឆ្ពោះទៅរកក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ក្នុងយុគសម័យថ្មី» រួមជាមួយ លោក WANG WENBIN ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ប្រចាំការ បានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបកស្រាយ … Continue reading កម្ពុជា មិនអាចសម្រេច ជោគវាសនារួម ជាមួយចិន ទាំងខ្លួន នៅទន់ខ្សោយបានឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed