ក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍ ចាប់យកឱកាស វិនិយោគវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចាប់យកឱកាសវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍ របស់គណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា។ ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការរង បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមហ៊ុន។ លោកបានឧទ្ទេសនាមដោយសង្ខេបអំពី៖ ស្ថាប័ន ក.អ.ក., ស្ថានភាព ស្ថិរភាពសេដ្ឋកិច្ច-នយោបាយ, កត្តាសុខសន្តិភាព, សក្តានុពលវិនិយោគនៅកម្ពុជា, ទិដ្ឋភាពច្បាប់ ព្រមទាំងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិនិយោគឯកជនផងដែរ។ លោកអគ្គលេខាធិការរង បានអរគុណចំពោះអគ្គនាយកក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគ ផ្នែករោងចក្រផលិតដែក នៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក ហើយបានណែនាំមិត្តភក្តិ ជាអ្នកវិនិយោគិនឲ្យមកបណ្តាក់ទុន វិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។ … Continue reading ក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍ ចាប់យកឱកាស វិនិយោគវិស័យកសិកម្មនៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed