កម្ពុជា- ឥណ្ឌូណេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌូណេស៊ី បានប្ដេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ ការប្តេជ្ញារបស់ថ្នាក់ដឹកនាំទាំងពីរ ធ្វើឡើងក្នុងជំនួបទ្វេភាគី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ក្នុងឱកាសនេះ លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំនេះ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានអបអរសារទរលោករដ្ឋមន្ត្រីការពារជាតិ … Continue reading កម្ពុជា- ឥណ្ឌូណេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ