អាមេរិក នឹងនាំចេញផលិតផលកសិកម្មខ្មែរ៤មុខ ទៅកាន់ទីផ្សារខ្លួន
ភ្នំពេញ៖ ក្រុមហ៊ុនអាមេរិក ចំនួន៥ មានគោលបំណង ស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនង ជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ។ យោងតាមលោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក ជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ កញ្ញាថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែល មានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។ ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក បានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួល ជូននិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សា នៅសហរដ្ឋអាមេរិកផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ … Continue reading អាមេរិក នឹងនាំចេញផលិតផលកសិកម្មខ្មែរ៤មុខ ទៅកាន់ទីផ្សារខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed