សម្ដេចតេជោ សំណូមពររដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋនៅកូរ៉េ បានរៀនភាសាខ្មែរ
ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរឲ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នៅកូរ៉េបានរៀនទាំងភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។ ការសំណូមពរនេះ ធ្វើឡើងស្របទៅនឹងប្រទេសទាំងពីរជាប្រទេសដន្លងនឹងគ្នា ដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េ ច្រើនប្រមាណជា៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។ ក្នុងជំនួបទ្វេភាគី ជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េ នាថ្ងៃទី១០ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយផងដែរ ចំពោះទំនាក់ទំនងកម្ពុជា និងកូរ៉េ ដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។ សម្ដេចបានរំឭកថា ការផ្តួចផ្តើមឲ្យមានទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងកូរ៉េ ពិតជាមិនងាយស្រួលឡើយ ពោលសម្ដេចបានតស៊ូស្វិតស្វាញ និងខិតខំធ្វើឲ្យទំនាក់ទំនងចាប់តាំងពីឆ្នាំ១៩៩៦ មកធ្វើឲ្យទំនាក់ទំនងនេះ មានប្រក្រតីភាពឡើងវិញ ហើយរហូតមកដល់ពេលនេះ មានការរីកចម្រើនទាំងក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទកភាពថា សម្ដេចផ្ទាល់បានរួមចំណែកដល់ការបង្កើតនូវទំនាក់ទំនងនេះ ហើយពេញចិត្តចំពោះការរីកលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ សម្តេចតេជោ … Continue reading សម្ដេចតេជោ សំណូមពររដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋនៅកូរ៉េ បានរៀនភាសាខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed