សម្ដេចធិបតី ៖ កម្ពុជាមានទីផ្សារច្រេីន អាចនាំចេញផលិតផលកែច្នៃដោយមិនជាប់ពន្ធ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា មានទីផ្សារជាច្រើន ហើយអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនោះឡើយ ខណៈច្បាប់វិនិយោគថ្មី បានលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជន ក្នុងការកែច្នៃសម្រាប់នាំចេញ។ ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជាការពិតណាស់ កម្ពុជា មានទិន្នផលច្រើន ប៉ុន្ដែក៏មិនគិតគូរទៅលើការដាំដុះ និងលក់វត្ថុធាតុដើម តែមួយមុខនោះទេ ត្រូវខិតខំជំរុញឱ្យមានការកែច្នៃវត្ថុធាតុដើមទាំងនេះ ឱ្យទៅជាផលិតផលឧស្សាហកម្ម ដើម្បីឆ្លើយតបទៅនឹងទីផ្សារផ្សេងៗ។ សម្ដេចធិបតី មានប្រសាសន៍ថា «កម្ពុជាមានទីផ្សារជាច្រើន ហើយយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយ មិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មីរបស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញ, ជាពិសេសការកែច្នៃដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក»។ សម្ដេចធិបតី បន្ដថា នៅពេលដែលវិស័យឯកជនមានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូលទៅដល់ទីផ្សារនៅបស្ចិមប្រទេស, សម្ដេច ជឿជាក់ថា «ពុំមានទីផ្សារណាដែលយើងចូលពុំចុះនោះទេ ដរាបណាយើងទទួលបាននូវការផ្ដល់តម្លៃសមរម្យ ដល់ផលិតផល របស់យើង»។ នាឱកាសនោះដែ … Continue reading សម្ដេចធិបតី ៖ កម្ពុជាមានទីផ្សារច្រេីន អាចនាំចេញផលិតផលកែច្នៃដោយមិនជាប់ពន្ធ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed