សម្ដេចធិបតី ៖ កម្ពុជាមិនមែនជាប្រទេសអ្នកមាន តែរដ្ឋមិនអង្គុយឱបដៃ មើលពលរដ្ឋរងគ្រោះឡើយ
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជ មិនមែនជាប្រទេសអ្នកនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលមិនអង្គុយឱបដៃ មើលប្រជាពលរដ្ឋរបស់ខ្លួនរងគ្រោះឡើយ។ ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍បន្ធូរបន្ថយពន្ធ អនុគ្រោះពន្ធមិនយកពន្ធ និងគោលការណ៍មួយចំនួនទៀតពាក់ព័ន្ធទៅនឹងពន្ធ។ សម្ដេចធិបតី បន្ដថាការដាក់ចេញនូវគោលការណ៍នេះគឺក្នុងគោលដៅដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នករកស៊ីក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់អំណោយផលល្អទាំងស្រុង ដោយរាជរដ្ឋាភិបាលសុខចិត្តប្រមូលពន្ធបានតិច ប៉ុន្តែបានជួយប្រជាពលរដ្ឋ។ សម្ដេចធិបតី មានប្រសាសន៍ថា «ប្រទេសកម្ពុជា មិនមែនប្រទេសអ្នកមានទេ ប៉ុន្តែយើងក៏មិនអង្គុយឱបដៃឱ្យប្រជាជនដែលកុនការលំបាកនោះទេ»។ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានឱ្យដឹងទៀតថា នៅអាណត្តិទី៧នេះ ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាល បានកំណត់ចេញនូវអាទិភាពចំនួន ៣ ដូចជា ៖ ទី១-ការលើកស្ទួយផលិតកម្ម កសិកម្មរកទីផ្សារលំនឹងថ្លៃផលិតផល និងតាមរយៈកម្មវិធីហិរញ្ញប្បទាន។ ទី២-ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំសង្កាត់ និងទី៣-ការអនុវត្តសហគមន៍កសិកម្មទំនើប៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed