កូរ៉េ មានបំណងដំឡើង រថយន្តអគ្គិសនី នៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញបំណង ចាប់ផ្ដើមដំឡើង រថយន្តអគ្គិសនី នៅកម្ពុជានាពេលខាងមុខ ។ ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងជំនួប អាហារថ្ងៃត្រង់ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល ដែលរៀបចំដោយ លោក Kim Jin-pyo អតីតប្រធានសភា នៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបអាហារថ្ងៃត្រង់ការងារ នេះលោក Kim Jin-pyo ក៏ដូចជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ពីព្រោះ រថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់ មានការកើនឡើងជាលំដាប់។ លោកបានបញ្ជាក់ថា រថយន្តអគ្គិសនី ដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស គុណភាពអាគុយ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ … Continue reading កូរ៉េ មានបំណងដំឡើង រថយន្តអគ្គិសនី នៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed