ទណ្ឌិតជិត ២០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តកណ្ដាល ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន
កណ្ដាល ៖ ទណ្ឌិតចំនួន ១៩៧នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ បើយោងតាមលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋាន សន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួង មហាផ្ទៃបញ្ជាក់ថា នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំឱ្យ បានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំ ដែលមានការកាត់ទោសរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំង ដែលជាកន្លែងស្ដារនីតិសម្បទាពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។ ម្យ៉ាងទៀត ក្រៅពីការផ្ទេរទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ការផ្ទេរដែលមានចំនួនច្រើននៅថ្ងៃនេះ ក៏ដោយសារតែស្ថានភាពចង្អៀតណែននៅ តាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ។ ប្រភពដដែល បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ មានចរន្តនៃការផ្ទេរអ្នកទោស ត្រូវបានធ្វើឡើងជាញឹកញាប់ នៅគ្រប់ អង្គភាពទូទាំងប្រទេសពោល គឺពីពន្ធនាគារដែលមានភាពចង្អៀតណែន ទៅកាន់កន្លែងដែលមានភាពធូរស្រាល ជាពិសេសនៅតាមមណ្ឌលអប់រំកែប្រែ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ។ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ … Continue reading ទណ្ឌិតជិត ២០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តកណ្ដាល ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed