សម្ដេចតេជោ ផ្ញើសាររំលែកទុក្ខជូនមេដឹកនាំឡាវ និងមីយ៉ាន់ម៉ាចំពោះការខូចខាតធ្ងន់ធ្ងរ ដោយសារព្យុះទីហ្វុងយ៉ាហ្គី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនលោក ថងលូន ស៊ីស៊ូលីត( Thongloun Sisoulith ) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះការបាត់បង់ ខូចខាតធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិ ព្យុះ ទីហ្វុង យ៉ាហ្គី។ ក្នុងសារលិខិតចូលរួមរំលែកទុក្ខ ជូន លោក ថងលូន ស៊ីស៊ូលីត( Thongloun Sisoulith ) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់នូវការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយព្យុះទីហ្វុង យ៉ាហ្គី នៅក្នុងខេត្តភាគខាង ជើងនៃប្រទេសឡាវ និងវិធានការបន្ទាន់នានា ដែលត្រូវបានអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បី ឆ្លើយតបទៅនឹងការកើនឡើង កម្ពស់ទឹកនៅតាមដងទន្លេមេគង្គ។ សម្ដេចបន្ថែមថា អ្វីដែលជាការព្រួយបារម្ភខ្លាំង គឺ ស្ថានភាពទឹកជំនន់នៅក្នុង ខេត្តហ្លួងណាំថា ដែលមានភូមិចំនួន ៣៥ … Continue reading សម្ដេចតេជោ ផ្ញើសាររំលែកទុក្ខជូនមេដឹកនាំឡាវ និងមីយ៉ាន់ម៉ាចំពោះការខូចខាតធ្ងន់ធ្ងរ ដោយសារព្យុះទីហ្វុងយ៉ាហ្គី