រដ្ឋមន្ដ្រីអប់រំ ផ្តល់គន្លឹះ ៨ ចំណុចដើម្បីកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរ
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍គន្លឹះ ចំនួន៨ ចំណុច ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ក្នុងពិធីបើកសិក្ខាសាលាបំប៉នសមត្ថភាព ស្តីពីការអនុវត្តសៀវភៅណែនាំគ្រូបង្រៀន លើវិធីសាស្ត្រ បង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ថ្នាក់ទី៣ នៅទីតាំង សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ VVOB បានសហការគាំទ្រវិស័យអប់រំនៅកម្ពុជា ក្នុងការអនុវត្តគម្រោង «កម្មវិធីពង្រឹងការអប់រំផ្នែកគណិតវិទ្យាថ្នាក់ដំបូង ប្រកបដោយបរិយាបន្ន និងសមស្របតាមកម្រិតយល់ដឹងរបស់សិស្ស (SMILE)» ដោយផ្តោតលើមុខវិជ្ជាគណិតវិទ្យាពីថ្នាក់ ទី១ ដល់ទី៣ ដើម្បីជួយសម្រេចលទ្ធផលសិក្សារបស់សិស្ស នៅកម្រិតថ្នាក់ដំបូងឱ្យមានភាពល្អប្រសើរឡើង។ ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើង លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះចំនួន ៨ ដូចជា៖ ទី១-ប្រើប្រាស់សៀវភៅជំនួយគ្រូ ៖ សៀវភៅជំនួយគ្រូ ត្រូវបានរៀបចំឡើងយ៉ាងលម្អិត មានទាំងអស់នូវរាល់គន្លឹះនៃការបង្រៀន … Continue reading រដ្ឋមន្ដ្រីអប់រំ ផ្តល់គន្លឹះ ៨ ចំណុចដើម្បីកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed