១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ កម្ពុជា ទទួលបានគម្រោង វិនិយោគ ៣៩១គម្រោង កើនឡើង១៦៨
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាទទួលបានគម្រោងវិនិយោគ ចំនួន ៣៩១គម្រោង កើនឡើង ចំនួន១៦៨គម្រោង បើធៀប នឹងរយៈពេលដូចគ្នា ក្នុងនីតិកាលទី៦ ។ ការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូនលោកស្រី Patcharada Nawakawongkarn នាយកប្រតិបត្តិ ផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ នៅថ្ងៃទី១៨ កញ្ញា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីវឌ្ឍនភាពសំខាន់ៗ របស់កម្ពុជាលើកិច្ចការងារវិនិយោគឯកជន ពិសេសក្នុងរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលទទួលបានគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង កើនឡើងចំនួន ១៦៨គម្រោង ឬ ៧៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងនីតិកាលទី៦ ក្រោមការសម្របសម្រួល និងទាក់ទាញការវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ។ បន្ថែមពីនេះ ឆ្លើយតបលើសំណើសុំរបស់គណៈប្រតិភូអំពីព័ត៌មានសក្ដានុពលដែលកម្ពុជាប្រើប្រាស់សម្រាប់ការទាក់ទាញវិនិយោគ លោកឧបនាយករដ្ឋមន្រ្តី … Continue reading ១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ កម្ពុជា ទទួលបានគម្រោង វិនិយោគ ៣៩១គម្រោង កើនឡើង១៦៨
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed