ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ កញ្ញា លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កងទ័ពប្រទេសទាំងពីរ (កម្ពុជា-ចិន) ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែកថែប ដោយកន្លងមក កងទ័ពប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងតែងបានចាត់ទុកគ្នាជាមិត្តសំខាន់ជាងគេ ។ នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានការរីកចម្រើនឥតឈប់ឈរ និងត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតឈានដល់ “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវាត់និងផ្លូវ”។ លោកអគ្គមេបញ្ជាការបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជនចិន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យការពារជាតិចិនបានជួយបណ្តុះបណ្តាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មទីបញ្ជាការមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មប្រព័ន្ធកាពារអាកាស ការធ្វើទំនើបកម្មប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ និងការធ្វើទំនើបកម្មអាវុធធុនធ្ងន់គ្រប់ប្រភេទ។ លោកអគ្គមេបញ្ជាការ បានជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក វ៉ាង វិនពីននៅកម្ពុជា នឹងជំរុញបន្ថែមទៀតការពង្រីកវិសាលភាពនៃការធ្វើសមយុទ្ធកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។ នាយឧត្ដមសេនីយ៍ … Continue reading លោក វ៉ាង វិនពីន៖ កងទ័ពកម្ពុជា-ចិន ជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែកថែប ដែលតែងចាត់ទុកគ្នាជាមិត្តសំខាន់ជាងគេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed