អាមេរិក ជឿជាក់ថា ទៅថ្ងៃអនាគត នឹងបន្តកសាងទំនាក់ទំនងល្អជាមួយកម្ពុជា
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. Donnellan) នាយសេនាធិការ និងជាមេបញ្ជាការរដ្ឋអាយដាហូ ឆ្មាំជាតិសហរដ្ឋអាមេរិក សម្ដែងនូវការជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរ សហរដ្ឋអាមេរិកនិងកម្ពុជា នឹងបន្តកសាងទំនាក់ទំនងល្អជាមួយគ្នា ។ ការបង្ហាញជំនឿជឿជាក់នេះធ្វើឡើងក្នុងឱកាស ឧត្តមសេនីយ៍ទោ ទីម៉ូធី ចូលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលេចពីទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមស្វែងរកសន្តិភាពនៅកម្ពុជានាទសវត្សន៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការរួមចំណែកអភិវឌ្ឍកម្ពុជាលើច្រើនវិស័យ។ ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ពិសេសការបំពេញទស្សនកិច្ចរបស់លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅកម្ពុជា កន្លងទៅ។ លោកអគ្គមេបញ្ជាការ បានស្នើដល់ភាគីកងទ័ពសហរដ្ឋអាមេរិកជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មានរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន … Continue reading អាមេរិក ជឿជាក់ថា ទៅថ្ងៃអនាគត នឹងបន្តកសាងទំនាក់ទំនងល្អជាមួយកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed