៧ថ្ងៃ! ពលរដ្ឋជិត ១២ម៉ឺននាក់ បានឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋសរុបចំនួន ១១៩,៤៦២នាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅតាមរដ្ឋបាលដែនដីរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់នៅទូទាំងប្រទេស។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច ក្របខណ្ឌក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ បានបន្តផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាប្រចាំយ៉ាងសកម្មនៅតាមកិច្ចប្រជុំ វេទិកាសាធារណៈ សាលារៀន ទីវត្តអារាម និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីធានាថាពួកគាត់បានជ្រួតជ្រាបអំពីគោលនយោបាយរបស់របស់រាជរដ្ឋាភិបាល ជាពិសេសគឺចូលរួមសហការទប់ស្កាត់រាយការណ៍បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យជឿនលឿនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតជាប្រចាំដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅធានាការពារបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រកបដោយភាពកក់ក្តៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ … Continue reading ៧ថ្ងៃ! ពលរដ្ឋជិត ១២ម៉ឺននាក់ បានឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed