ក្រមបរិស្ថាន គឺជាអាវក្រោះ ការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រង ធនធានធម្មជាតិ
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាផែនទីចង្អុលផ្លូវ និងជាអាវក្រោះការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានកាន់តែប្រសើរ ។ ក្នុងពិធីផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹង ពាក់ព័ន្ធនឹងក្រមបរិស្ថាន ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី១៩ កញ្ញា លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា «ក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបាន ប្រកាសដាក់ឲ្យប្រើប្រាស់ នាពេលកន្លងទៅនេះ គឺជាផែនទីចង្អុលផ្លូវ ក្នុងការអនុវត្តច្បាប់ របស់កម្ពុជា និងជាអាវក្រោះការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិឲ្យកាន់តែប្រសិទ្ធភាពថែមទៀត»។ លោករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន ប្រសិនជាគ្មានច្បាប់ទេ ក៏គ្មានធនធានធម្មជាតិដែរ ហើយបើគ្មានច្បាប់ទេ យើងក៏មិនអាច អនុវត្តការងារឲ្យសម្រេច តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញបានដែរ»។ ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានជំរុញដល់មន្រ្តីទាំងអស់ត្រូវយល់ដឹងអំពីក្រមបរិស្ថាន … Continue reading ក្រមបរិស្ថាន គឺជាអាវក្រោះ ការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រង ធនធានធម្មជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed