វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ ដូចការចោទប្រកាន់ របស់ក្រុមប្រឆាំងឡើយ
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា វត្តប៉ាកណាម គឺជាវត្តរបស់កម្ពុជា ដោយវៀតណាម មិនបានកាន់កាប់ ដូចការចោទប្រកាន់ របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។ ក្រោយពីបានចុះទៅមើលដោយផ្ទាល់ដល់វត្តប៉ាកណាមហើយ លោក ប៉ែន បូណា តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ២០ កញ្ញានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យជឿតាមការឃោសនាកុហកបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនិយាយថា «វត្តប៉ាកណាម ត្រូវបានវៀតណាមកាន់កាប់ ដែលជារឿងមិនពិតនោះទេ» ពោលគឺតាមការពិតជាក់ស្តែង វត្តប៉ាកណាម មានព្រះសង្ឃខ្មែរគង់នៅ និងមានប្រជាពុទ្ធបរិស័ទខ្មែរអញ្ជើញទៅធ្វើបុណ្យទានយ៉ាងច្រើនកុះករផងដែរ។ លោក ប៉ែន បូណា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា “វត្តប៉ាកណាម គឺស្ថិតក្នុងទឹកដីខ្មែរ កាន់កាប់ដោយភាគីកម្ពុជាយ៉ាងពេញលេញ ដូច្នេះ សូមក្រុមប្រឆាំងឈប់ធ្វើនយោបាយភូតកុហកតទៅទៀត”៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed