ភ្នំពេញ៖ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាង ច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។ នេះបើតាមអាជ្ញាជាតិអប្សរា ។ ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានមានថេរដីកាថា នេះទើបតែជាលើកទីពីរប៉ុណ្ណោះ ដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះ ចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះ អាកាសធាតុមិន អំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនា ប្រាសាទអង្គរវត្ត និងប្រាសាទដទៃ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិ មិត្តមកទស្សនាថែមទៀត។ លោកយាយបន្តថា បើទោះបីឃើញថា អាកាសធាតុ មិនអំណោយផលល្អ តែលោកយាយ … Continue reading ភ្ញៀវទេសចរ យ៉ាងច្រើនកុះករ ស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាថ្ងៃរះ ចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed