ព្រះមហាក្សត្រ និងសម្ដេចម៉ែ ស្តេចយាងមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញ
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញ នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន។ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed