ភ្នំពេញ៖ កម្ពុជា-អ៊ុយក្រែន បានចុះហត្ថលខាលើ កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លង ដែនការទូត និងផ្លូវការ ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក អង់ឌ្រី ស៊ីប៊ីហា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ។ ក្នុងជំនួបនោះភាគីទាំងពីរ បានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌពហុភាគី ។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី និងលោក អង់ឌ្រី ស៊ីប៊ីហា បានចុះហត្ថលខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់ អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed