ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកាន់លោកឧបនាយករដ្ឋមន្ត្រី កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យឡើងវិញ លើសាលក្រមកាត់ទោស ឱ្យជាប់ពន្ធនាគារតែ៥ឆ្នាំ លើករណីបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យមនុស្ស៤នាក់ស្លាប់និងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅស្ពានអាកាសខណ្ឌឬស្សីកែវ ខណៈសម្តេចបញ្ជាក់ថា រឿងនេះប៉ះពាល់ច្រើន ហើយជាគំរូ ទៅដល់អ្នកបើកបរស្រវឹងផ្សេងទៀត ។ ឆ្លៀតក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពី ភាពមិនប្រក្រតីទៅលើការសម្រេចសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ក្នុងស្ថានភាពស្រវឹង និងបានបង្កគ្រោះថ្នាកចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស នៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោស កម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។ ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “ដើម្បីឱ្យពិតប្រាកដ ព្រោះនេះជាអ្វីដែលត្រូវអនុវត្តឱ្យតឹងរឹង ត្រូវប្តឹងទៅឧទ្ធរណ៍ … Continue reading សម្តេចធិបតី បញ្ជាឱ្យប្តឹងទៅឧទ្ធរណ៍ ជុំវិញសាលក្រមសាលាដំបូង រាជធានីភ្នំពេញ កាត់ទោសត្រឹម៥ឆ្នាំ លើករណីស្រវឹងបើកបរ បុកមនុស្សស្លាប់៤នាក់ នៅឬស្សីកែវ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed