ប្រេសិតពិសេស UN ថ្លែងអំណរគុណកម្ពុជា ដែលចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោកស្រី ជូលី ប៊ីសប ប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ។ ការថ្លែងអំណរគុណរបស់លោកស្រី ជូលី ប៊ីសប ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងជំនួបនោះដែរលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះការតែងតាំងលោកស្រី ជូលី ប៊ីសប ជាប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា។ ប្រមុខការទូតកម្ពុជា ក៏បានជម្រាបជូនលោកស្រី អំពីបទពិសោធន៍ របស់កម្ពុជាក្នុងការ បញ្ចប់សង្គ្រាមនិងស្វែង រកការផ្សះផ្សារជាតិ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយ វិបត្តិនៅមីយ៉ាន់ម៉ា ជំហររបស់កម្ពុជាក្នុងការ បន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ានរួមមាន ប្រេសិតពិសេសអាស៊ាន, ត្រយកា (Troika), និង ត្រយកាពង្រីក (expanded Troika)។ ជាការឆ្លើយតបលោកស្រីប្រេសិតពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ … Continue reading ប្រេសិតពិសេស UN ថ្លែងអំណរគុណកម្ពុជា ដែលចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា